Hak Kimthong

លោកហាក់ គីមថុង គឺជាស្ថាបនិក KUMNIT CREATIVE ដែលជាក្រុមហ៊ុនបម្រើសេវាកម្មយុទ្ធសាស្ត្រទីផ្សារដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីបំផុត និងល្អបំផុតសម្រាប់ពង្រីកកិត្តិនាម និងកេរ្តិ៍ឈ្មោះអាជីវកម្ម។ គាត់ក៏ជាស្ថាបនិក គេហទំព័រគំនិត ដែលជាគេហទំព័រដ៏មានប្រជាប្រិយភាពមួយលើការបណ្តុះគំនិត និងជម្រុញទឹកចិត្តលើភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងអាជីវកម្ម។ ក្រៅពីនេះ គាត់ក៏ជានាយកទីផ្សារនៅក្នុងក្រុមហ៊ុនអចនលទ្រព្យ Century 21 Dream Property ព្រមទាំងជាអ្នកប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារនៅក្នុងក្រុមហ៊ុន និសម្រាប់អាជីវកម្មមួយចំនួនផងដែរដូចជា ក្រុមហ៊ុនបុរី សិប្បកម្មអាហារ និងអាជីវកម្មលើអនឡាញ។ គីមថុង គឺជាអ្នកជំនាញយុទ្ធសាស្ត្រទីផ្សារលើបណ្តាញសង្គម និងយុទ្ធសាស្ត្រទីផ្សារសម័យថ្មី។ គាត់គឺជាមនុស្សដែលសកម្មក្នុងការងារ ចូលចិត្តគិតអ្វីដែលថ្មីៗ និងមានចំណង់ចំណូលចិត្តក្នុងការដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអាជីវកម្ម។ ដោយសារតែចង់ឃើញពីការវិវឌ្ឍន៍អាជីវកម្មឱ្យស្របតាមសម័យកាល គីមថុង ក៏បង្កើតគេហទំព័រដ៏មានប្រជាប្រិយភាពមួយ គំនិត ដែលជាគេហទំព័របណ្តុះការគិត និងជម្រុញឱ្យមានភាពច្នៃប្រឌិត និងនវានុត្តន៍នៅក្នុងអាជីវកម្ម។ គាត់ក៏ជាអ្នកជំនាញនៅក្នុងវិស័យអចនលទ្រព្យផងដែរផ្នែកសេវាកម្មទិញ-លក់-ជួលស្ថិតនៅក្រោមម៉ាកសញ្ញា Century 21 Dream Property ដែលជាម៉ាកសញ្ញាក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេមួយនៅក្នុងពិភពលោក មានដើមកំណើតពីសហរដ្ឋអាមេរិច។ គាត់គឺជាមនុស្សសកម្មម្នាក់ក្នុងការងារ ហើយគាត់មិនមែនធ្វើការ៥ថ្ងៃ ឬ៦ថ្ងៃក្នុង១សប្តាហ៍នោះទេ គឺគាត់ធ្វើការស្ទើរតែ៧ថ្ងៃក្នុងមួយសប្តាហ៍ និងលើសពី៨ម៉ោងក្នុង១ថ្ងៃ។ ភាពសកម្មនឹងការងារ ព្រមទាំងប្រឡូកចូលនៅក្នុងវិស័យផ្សេងៗគ្នានេះ គឺក្នុងគោលបំណងតែមួយគត់ គឺចង់ឃើញអាជីវកម្មនៅប្រទេសកម្ពុជាដើរឱ្យទាន់សម័យកាល ដោយបញ្ចូលគំនិតច្នៃប្រឌិត និងនវានុវត្តន៍ដើម្បីអាចប្រកួតប្រជែង និងឈរជើងនៅលើទីផ្សារបាន។ ទោះជាមានការមមារញឹកជាមួយនឹងការងារ គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តដើរលម្ហែរនៅតាមទីសាធារណៈជាពិសេសនៅតាមដងទន្លេដើម្បីស្រូបខ្យល់អាកាស និងអានសៀវភៅ។ គាត់ក៏ជាអ្នកចូលចិត្តរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងជាប់ជានិច្ច ដើម្បីដើរឱ្យទាន់ និងមើលឱ្យឃើញមុនសម័យកាល។